ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ១៦០ រូប។
កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពសម្រេចបាន និងបញ្ហាប្រឈមកន្លងមក ព្រមទាំងពិគ្រោះយោបល់រកដំណោះស្រាយ ដើម្បីជំរុញឱ្យការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋសម្រេចបានវឌ្ឍនភាពន្ថែមទៀត។ ជារួម អង្គប្រជុំបានឯកភាពឱ្យពិនិត្យនិងកំណត់គោលដៅអនុវត្តបន្តដោយត្រូវបញ្ចូលគោលដៅសូចនាករនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋទៅក្នុងផែនការសកម្មភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (MAP4) ដើម្បីតាមដាននិងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនៅទូទាំងប្រទេសឱ្យចប់សប់គ្រប់ត្រឹមឆ្នាំ២០២៦ស្របតាមវិធានការជំរុញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០២៤ កន្លងទៅ។

ព័ត៌មានទាក់ទង